ថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រី ចុះដាក់ផ្លាក ផ្ទះសំណាញ់ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចំនួន៦ទីតាំង នៅស្រុករលាប្អៀរ ចំនួន៣ទីតាំង ស្រុកកំពង់ត្រឡាច១ទីតាំង ស្រុកសាមគ្គីមានជ័យ១ទីតាំង និងស្រុកទឹកផុស១ទីតាំង ក្នុងគោលបំណង បង្ហាញពីផលប្រយោជន៍របស់ផ្ទះសំណាញ់និងការដាំបន្លដោយសុវត្ថិភាពក្នុងផ្ទះសំណាញ់ដើម្បីលើកកំពស់សុខភាព ជីវភាពកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម