ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំណែនាំស្តីការបំពេញបញ្ជីសំណួរអង្កេតស្តីពីសហគមន៍កសិកម្ម២០២០(យកទិន្នន័យសន្និបាតប្រចាំឆ្នាំ២០១៩មកបំពេញ) ក្រោមការសម្របសម្រួលដោយលោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានចូលរួមពីសហគមន៍កសិកម្មស្រុកកំពង់ត្រឡាច និងសាមគ្គីមានជ័យ សរុបចំនួន១៥នាក់ ក្នុងគោលបំណង៖ -ការធ្វើបច្ចុប្បន្នភាពរបស់សហហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំងអោយមានទិន្នន័យសមស្របអាចទទួលយកបាន និងប្រមូលព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយដើម្បីផ្ញើរទិន្នន័យទៅអោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម