ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងស្គារគណ:កម្មការ សហគមន៍ព្រៃឈើត្រពាំងម្លូរ និងភ្នំបាណន់ សរុបចំនួន១៩នាក់ ចុះបង្រ្កាបការកាប់រាន ហំុព័ទ្ធដីព្រៃសហគមន៍ព្រៃឈើចំនួន២ទីតាំង មានផ្ទៃដីប្រមាណ ២ហិចតា នៅត្រង់ចំណុចទំនប់ស្វាយព្រៃ ស្ថិតក្នុងភូមិត្រពាំងម្លូរ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម