មាតិកា
ចុះត្រួតពិនិត្យការចិញ្ចឹមមាន់ពង និងជូនថ្នាំសម្លាប់មេរោគដល់ម្ចាស់កសិដ្ឋានសី មករា និងពិនិត្យមើលការចិញ្ចឹមជ្រូកមេ នៅភូមិចិនថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
260

ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយអ្នកសារព័ត៍មាន និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ពង បានចុះត្រួតពិនិត្យការចិញ្ចឹមមាន់ពង និងជូនថ្នាំសម្លាប់មេរោគដល់ម្ចាស់កសិដ្ឋានសី មករា និងពិនិត្យមើលការចិញ្ចឹមជ្រូកមេ នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងកសិដ្ឋាននោះមានចំនួន២រោងមានមាន់សរុបចំនួន៥០០០ក្បាល ក្នុងគោលបំណង៖ -ចុះត្រួតពិនិត្យការចិញ្ចឹម អនាម័យ និងលើកទឹកចិត្តជំរុញការចិញ្ចឹមសត្វ តាមរយ:ការថ្នាំសម្លាប់មេរោគសំណេះសំណាលផ្ទាល់ដល់ម្ចាស់កសិដ្ឋាន និង-ណែនាំពីវិធានការបច្ចេកទេស ធ្វើជីវសុវត្ថិភាព និងការរាយការណ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter