មាតិកា
កិច្ចប្រជុំពិភាក្សាក្នុងការបង្កើតសហគមន៍ព្រៃឈើរយាសនៅរដ្ឋបាលស្រុកសាមគ្គីមានជ័យថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
240

ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២០ លោក សៀង រស់ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចនិងសង្កាត់សាមគ្គីមានជ័យបានចូលរួមកិច្ចប្រជុំពិភាក្សាក្នុងការបង្កើតសហគមន៍ព្រៃឈើរយាស ជាមួយលោកអភិបាលស្រុកសាមគ្គីមានជ័យ លោកមេឃុំឈានឡើងលោកមេភូមិរយាស និងសមាជិកគណ:កម្មការ៧រូប នៅរដ្ឋបាលស្រុកសាមគ្គីមានជ័យ ដើម្បីចុះហត្ថលេខាលើឯកសារស្នើរសុំ។ ជាលទ្ធផលអង្គប្រជុំស្នើអោយចុះយកចំណុចនិយាមកាសារជាថ្មីដោយមានការចូលរួមពីភូមិបាលស្រុក អភិបាលស្រុក រដ្ឋបាលស្រុក និង រដ្ឋបាលព្រៃឈើមូលដ្ឋាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter