មាតិកា
ចុះវាយតម្លៃជ្រើសរើសកសិករដើម្បីសាងសង់រោងផ្ទះសំណាញ់ដាំបន្លែ និងកសិករចិញ្ចឹមមាន់ នៅឃុំអភិវឌ្ឍន៍ និងឃុំខ្លុងពពកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
420

ថ្ងៃព្រហស្បតិ៍  ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ដោយមានការណែនាំរបស់លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្ត បានចុះវាយតម្លៃជ្រើសរើសកសិករដើម្បីសាងសង់រោងផ្ទះសំណាញ់ដាំបន្លែ និងកសិករចិញ្ចឹមមាន់ នៅឃុំអភិវឌ្ឍន៍ និងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ លើកកំពស់ជីវភាពកសិករក្នុងរដូវកាលជម្ងឺCovid-19។ 

ចំនួនអ្នកចូលទស្សនា
Flag Counter