មាតិកា
វេទិកាភាគីពាក់ព័ន្ធនៃបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ឃុំដារនៅសាលាឃុំដារថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
280

ថ្ងៃព្រហស្បតិ៍  ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង បានធ្វើវេទិកាភាគីពាក់ព័ន្ធនៃបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ឃុំដារ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ​(ASPIRE) នៅសាលាឃុំដារ ដែលសម្របសម្រួលដោយលោក វង្ស កែវសុធន ទីប្រឹក្សាទីផ្សារកសិកម្ម អនុកម្មវិធីថ្នាក់ខេត្ត ដោយមានការចូលរួមពី មន្ត្រីអនុវត្តកម្មវិធីថ្នាក់ស្រុក អ្នកប្រមូលទិញមាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត អាជ្ញាធរឃុំ និងសមាជិកបណ្តុំ សរុបចំនួន ៣៦នាក់ ស្រី៣២នាក់(អវត្តមានអ្នកផ្គត់ផ្គង់ធាតុចូល) ក្នុងគោលបំណង៖ សិក្សាពីលទ្ធភាព ធ្វើកិច្ចសន្យាដើម្បីធ្វើផែនការ អាជីវកម្ម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារ។ ជាលទ្ធផល៖ អ្នកប្រមូលទិញទទួលទិញមាន់ក្នុងតម្លៃដូចទីផ្សារ និងតាមរដូវកាល ហើយអ្នកផ្គត់ផ្គង់ធាតុចូលចរចារតម្លៃពេលក្រោយ។

ចំនួនអ្នកចូលទស្សនា
Flag Counter