មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
350

ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២០ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំងអស់សរុបចំនួន ៣៩នាក់ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយលិខិតសារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លិខិតស្នើរសុំរបស់ក្រសួងធនធានទឹក និងឧតុនិយម(ស្តីពីការជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ) និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter