មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារ និងពិភាក្សា របស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង និងគណៈកម្មការបណ្តាញសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
211

ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំបូកសរុបលទ្ធផលការងារ និងពិភាក្សា របស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង និងគណៈកម្មការបណ្តាញសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង  ក្រោមការដឹកនាំប្រជុំដោយលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកបណ្ឌិត វង្ស សារិនដា នាយកប្រតិបត្តិសមាគមសហករណ៍កម្ពុជា(CAC) នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានអ្នកចូលរួម០៩នាក់ ក្នុងគោលបំណង៖ -បង្ហាញពីវឌ្ឍនៈភាពដំណើរការផ្សារ -ពិភាក្សាក្នុងការជ្រើសរើសបំពេញបន្ថែមគណៈកម្មការបណ្តាញសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង(ចំពោះគណៈកម្មការអសកម្ម) -ការធ្វើឥណទានរបស់បណ្តាញសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង -មតិចូលរួមរបស់លោកនាយកប្រតិបត្តិសមាគមសហករណ៍កម្ពុជា(CAC) និងប្រគល់លិខិតថ្លែងអំណរគុណដល់សមាគមសហករណ៍កម្ពុជា(CAC)ដែលបានជួយសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល៖ ជួយផ្សព្វផ្សាយសកម្មភាពរបស់ផ្សារទាំងនៅហ្នឹងទីតាំងផ្ទាល់ និងតាមបណ្តាញសង្គម -ពេលមកប្រជុំម្តងៗផ្តល់ប្រាក់ឧបត្ថម្ភជូនចំពោះគណៈកម្មការបណ្តាញសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងពីសមាគមសហករណ៍កម្ពុជា(CAC) -ធ្វើផ្លាកសញ្ញារបស់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង ឡើងវិញ  -និងត្រួតពិនត្យបញ្ជីស្នាមរបស់ផ្សាររៀងរាល់សប្តាហ៍ទី៤នៃខែក្រោយពេលប្រជុំប្រចាំខែរួច។

ចំនួនអ្នកចូលទស្សនា
Flag Counter