មាតិកា
ចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក និងដីទំនាបលិចទឹក នៅចំណុចដៃដុំរទេះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
271

ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក និងដីទំនាបលិចទឹក នៅចំណុចដៃដុំរទេះ ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ និងចំណុចបត់ត្រង,ស្មោញពង ក្នុងភូមិសាស្ត្រឃុំសំរោងសែន ស្រុកកំពង់លែង និងបានបោះស្លាកហាមឃាត់ ទប់ស្កាត់ ការកាប់រាន ឈូសឆាយ ព្រៃលិចទឹក និងការលើកព្រំដីនៅតំបន់ទំនាបលិចទឹកយកធ្វើកម្មសិទ្ធិ បាន ចំនួន៣៥ស្លាក ព្រមទាំងបានប្រគល់ ភារកិច្ចអោយ អាជ្ញាធរឃុំ និងក្រុមល្បាត ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter