មាតិកា
ចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ កសិដ្ឋានបណ្តុះផ្សិតអំបោះ និងការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងស្រូវដើមរដូវ នៅស្រុកទឹកផុសថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
505

ថ្ងៃព្រហស្បតិ៍  ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ កសិដ្ឋានបណ្តុះផ្សិតអំបោះ និងការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងស្រូវដើមរដូវ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ៖ -កម្មវិធីទី១ លោកប្រធាន និងសហការី បានចុះពិនិត្យមើលថ្នាលបណ្តុះកូនឈើ របស់ក្រុមហ៊ុនGreen Farm ស្ថិតនៅឃុំចោងម៉ោង ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ហើយតាមការរាយកាណ៍របស់ម្ចាស់កសិដ្ឋានថ្នាលបណ្តុះកូនឈើបានអោយដឹងថា ថ្នាលបណ្តុះកូនឈើរបស់គាត់មាន កូនក្រញូងហៃណានចំនួន៥លានដើម កូនមៀនកោះក្របីចំនួន១ម៉ឺនដើម និងកូនល្មើលចំនួន៤ម៉ឺនដើម ហើយម្ចាស់កសិដ្ឋាន បានពិភាក្សាជាមួយលោកប្រធានរិះរកពេលសមស្រមណាមួយដើម្បីធ្វើពីធីចែកឬដាំកូនឈើនៅកន្លែងណាមួយ គាត់នឹងជួយឧបត្ថម្ភកូនឈើ ក្រោយពេលពិភាក្សាចប់ លោកប្រធានបានជំរុញ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានអោយបន្ត ហើយបង្កើនសកម្មភាពនេះបន្ថែមទៀត។ -កម្មវីធីទី២ លោកប្រធាន និងសហការី បានបន្តដំណើរទៅពិនិត្យមើលកសិដ្ឋានបណ្តុះផ្សិតអំបោះ នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តាមការរាយការណ៍របស់ម្ចាស់កសិដ្ឋាន និងពិនិត្យជាក់ស្តែង បានអោយដឹងថាកសិដ្នាននេះមានរោងផ្សិតចំនួន០៣រោង ដោយ០១រោងមានកញ្ចប់ផ្សិតចំនួន៣៦ ០០០កញ្ចប់ ហើយក្នុងមួយថ្ងៃដកផ្សិតបានជាមធ្យមចំនួនពី៤០០គីឡូក្រាមទៅ៥០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃពី៦ ០០០រៀល ទៅ៧ ០០០រៀល ចំពោះទីផ្សារគាត់លក់ទៅផ្សារម៉ាក្រូ(ភ្នំពេញ) ផ្សារនាគមាស និងផ្សារដើមគ គាត់ថាទីផ្សារផ្សិតអំបោះនេះមិនខ្វះទេ មានតែផលិតផ្សិតលក់អោយទីផ្សារមិនទាន់ផង ជាចុងក្រោយលោកប្រធាន បានជំរុញ និងលើកទឹកចិត្តបន្តការបណ្តុះផ្សិតនេះបន្ថែមទៀត។ និង-កម្មវីធីទី៣ ពេលរសៀល លោកប្រធាន និងសហការី បានបន្តដំណើរចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវវស្សា និងស្រូវដើមរដូវ នៅឃុំព្រៃមូល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  តាមការពិនិត្យជាក់ស្តែងបានអោយឃើញ ប្រជាកសិករមានការដាំដុះដំណាំស្រូវបានច្រើន។ ក្រោយពីចុះពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា និងស្រូវដើមរដូវរួចមក ខេត្តកំពង់ឆ្នាំងមកដល់ពេលនេះអនុវត្តបាន៣៥ ០០០ហិចតា លើផែនការ១២២ ០០០ហិចតាស្មើនឹង៣០ភាគរយនៃផែនការ។

ចំនួនអ្នកចូលទស្សនា
Flag Counter