មាតិកា
ចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក នៅចំណុចពាមម្រះតូច, ចំណុចកោះគៀត និងចំណុចនគរទ្វីប ក្នុងភូមិសាស្ត្រឃុំស្វាយរំពារថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ មិថុនា ២០២០
248

ថ្ងៃព្រហស្បតិ៍  ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបដឹកនាំដោយលោក ឈិន តួ នាយរងអធិការដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានចុះល្បាតត្រួតពិនិត្យព្រៃលិចទឹក  នៅចំណុចពាមម្រះតូច, ចំណុចកោះគៀត និងចំណុចនគរទ្វីប ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង និងបានបោះស្លាកហាមឃាត់ ទប់ស្កាត់ ការកាប់រាន ឈូសឆាយ ព្រៃលិចទឹក និងយកធ្វើកម្មសិទ្ធិ បានចំនួ៥២ស្លាក ព្រមទាំងបានប្រគល់អោយក្រុមល្បាត ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter