មាតិកា
ចុះពិនិត្យការដាំដុះដំណាំស្រូវដើមរដូវ របស់ប្រជាកសិករនៅឃុំកំពង់អុស និងដំណាំពោតរបស់កសិករនៅសង្កាត់កំពង់ឆ្នាំងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១០ មិថុនា ២០២០
297

ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងការិយាល័យផែនការ គណនេយ្យ ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យការដាំដុះដំណាំស្រូវដើមរដូវ របស់ប្រជាកសិករនៅឃុំកំពង់អុស ស្រុកជលគីរី និងដំណាំពោតរបស់កសិករនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងជាលទ្ឋផល៖ -កសិករដាំដុះស្រូវដើមរដូវចំនួន ៣០០ហិកតា ក្នុងនោះមាន ពូជ ៥១៥៤ ចំនួន ២៧៨ ហិកតា ពូជផ្កាក្រវ៉ាន់ ចំនួន ៣០ហិកតា ពូជកង្រី ចំនួន ២ហិកតា នឹងពូជសែនក្រអូបចំនួន ១០ហិកតា ស្ថានភាពដំណាំស្រូវដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ គ្មានការបំផ្លាញពីជម្ងឺនិងសត្វល្អិតចង្រៃ ដំណាំស្រូវស្ថិតក្នុងដំណាក់កាលផើម និងដំណាក់កាលដាក់ទឹកដោះ ហើយចុះពិនិត្យការដាំដំណាំពោត ចំនួន ៣ហិកតា របស់កសិករនៅតំបន់កន្លងអិន សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថានដំណាំពោតដុះលូតលាស់ល្អ គ្មានការបំផ្លាញពីជម្ងឺ និងសត្វល្អិតចង្រៃទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter