មាតិកា
ចុះពិនិត្យវាយតម្លៃជ្រើសរើសកសិករ ចូលរួមគម្រោងពិពិធកម្មកសិកម្មកម្ពុជាខេត្តកំពង់ឆ្នាំងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ មិថុនា ២០២០
241

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យវាយតម្លៃជ្រើសរើសកសិករ ចូលរួមគម្រោងពិពិធកម្មកសិកម្មកម្ពុជាខេត្តកំពង់ឆ្នាំង ដែលមានដំណាំបន្លែ(ធ្វើផ្ទះសំណាញ់ ) និងការចិញ្ចឹមមាន់ស្រុក ជាសហគមន៏ នៅទីកន្លែង ភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និង ភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ក្នុងគោលបំណង វាយតម្លៃទីកន្លែង ការចំណាស្រុកចូលមកវិញ ធនធានដែលមាន និងការចូលរួមរបស់កសិករក្នុងការអនុវត្តន៏គម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter