មាតិកា
ចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកំពង់អុស និងសង្កាត់ផ្សារឆ្នាំងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ មិថុនា ២០២០
290

ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម រួមជាមួយការិយាល័យផែនការគណនេយ្យ បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅឃុំកំពង់អុស ស្រុកជលគីរី និងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង  ជាលទ្ឋទទួលបានដូចខាក្រោម៖ កសិករនៅតំបន់ត្រសេកជ្រុំ ឃុំកំពង់អុស ស្រុកជលគីរី  បានដាំដុះដំណាំបន្លែរួមាន៖  ម្ទេសផ្លោកនិងម្ទេសដៃនាង ចំនួន ៥ ហិកតា  ត្រសក់ ០,៥០ហិកតា ត្រឡាច ០,១០ហិកតា ត្រប់វែងនិងត្រប់ស្រួយ ០,១០ ហិកតា និងដំណាំពោតចំនួន៨ហិកតា និងកសិករនៅតំបន់ព្រែកបូពាំង សង្កាត់ផ្សារឆ្នាំងបានដាំដុះដំឡូងជ្វាចំនួន ៣ ហិកតា ហើយដំណាំទាំងអស់ ដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ គ្មានជម្ងឺនិងសត្វល្អិតចង្រៃបំផ្លាញ។

ចំនួនអ្នកចូលទស្សនា
Flag Counter