មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានកម្មវិធីCHAMKA appថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ មិថុនា ២០២០
234

ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ថ្នាក់ជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានកម្មវិធីCHAMKA app ក្រោមអធិបតីភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ហើយមានការសម្របសម្រួលដោយក្រុមហ៊ុនBRONX ដល់មន្ត្រីអនុវត្តកម្មវិធី ថ្នាក់ខេត្ត-ថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបចំនួន៥២នាក់ ស្រី១៩នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖-ណែនាំពីការតំឡើងកម្មវិធីក្នុងទូរស័ព្ទ(smart phone) និងរបៀបនៃការប្រើប្រាស់មុខងារនីមួយៗក្នុងកម្មវិធី -គោលការណ៍លើកទឹកចិត្តដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ នៅរាល់ពេលធ្វើការចុះឈ្មោះកសិករ និងណែនាំពួកគាត់អោយចេះប្រើប្រាស់កម្មវិធី ហើយកម្មវិធីCHAMKA APPនេះ ជាកម្មវិធីមួយជួយដល់កសិករក្នុងការ៖- ទាញយកឯកសារបច្ចេកទេសនានា -បញ្ជាទិញសម្ភារកសិកម្ម -ផ្សព្វផ្សាយលក់ផលិតផលកសិកម្ម -ទំនាក់ទំនងសាកសួរបច្ចេកទេសដោយផ្ទាល់ជាមួយអ្នកជំនាញ -ធ្វើការកត់ត្រារាល់ចំណូលចំណាយនានា -និងស្វែងយល់ពីសុខភាព ព្រមទាំងការរស់នៅប្រចាំថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter