ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយកំលាំងសង្កាត់រដ្ធបាលជលផលកំពង់លែង ០៣នាក់ មធ្យោបាយកាណូត ០១គ្រឿង បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ទឹកដីឃំុប្រឡាយមាសនៅចំណុចពាមសែន បានចុះរុសរេីរបាំងសាច់អួនក្រឡាញឹក ទទួលបានលទ្ធផលសម្រេចបានរួមមាន ៖ របាំងចំនួន ០៦កន្លែង ស្មើនឹងប្រវែង ៤៥០មែត្រ បង្កោល ២០០ដេីម និងចាក់លែងកូនត្រីចម្រុះចំនួន០៥គីឡូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម