មាតិកា
ប្រជុំជ្រើសរើសកសិករក្នុងសហគមន៏ចំនួន ២សហគមន៏ផលិតស្រូវចំណីប្រភេទផ្ការំដួលជាមួយក្រុមហ៊ុនAgribee(ចំនួន៥០០០ហិកតា)ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៣ មិថុនា ២០២០
229

ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម បានចូលរួមប្រជុំជាមួយក្រុមហ៊ុនAgribee និងកសិករក្នុងសហគមន៏ចំនួន ២ សហគមន៏ (សហគមន៏ភ្នំតូចសាមគ្គី និងសហគមន៏ក្រាំងលាវសាមគ្គី) ក្នុងគោលបំណងនៃការប្រជុំដេីម្បីជ្រើសរើសកសិករក្នុងសហគមន៏ផលិតស្រូវចំណីប្រភេទផ្ការំដួល។គោលបំណងរបស់ក្រុមហ៊ុនAgrjbee ក្រុមហ៊ុននាំស្រូវចេញផ្ការំដួលទៅប្រទេសអឺរ៉ុប ក្រុមតម្រូវការផលិតស្រូវផ្ការរំដួលក្នុងខេត្តកំពង់ឆ្នាំងចំនួន៥០០០ហិកតា  ក្រុមហ៊ុនមានដៃគូរោងម៉ាស៊ីសម្រាប់ទទួលទិញចំនួន២០កន្លែងក្រុមហ៊ុនទិញស្រូវតម្លៃលើសទីផ្សារ១ លេខ  ក្រុមមានការផ្តល់ទុនប្រាក់កម្ចីអោយកសិករលើសេវា ទិញជី ថ្នាំសម្លាប់សត្វល្អិតនិងពូជ ដែលមានកសិករចូលរួមសរុប៥៥នាក់ស្រី៣១នាក់ ការប្រជុំមានពីរកន្លែង៖ ពេលព្រឹកប្រជុំនៅសហគមន៏ភ្នំតូច ដែលទីកន្លែងប្រជុំនៅភូមិបុស្សមាស ឃុំពពេល ស្រុកបរិបូរណ៏មានកសិករចូលរួម៣១នាក់ស្រី១៨នាក់   ជាលទ្ឋផលនៃការប្រជុំ កសិករទទួលយល់ព្រមផលិតស្រូវចំណីប្រភេទពូជផ្ការំដួលចំនួន ១០០ហិកតាសម្រាប់លក់អោយក្រុមហ៊ុន។ ប៉ុន្តែការចរចាតម្លៃទិញពីសហគមន៏ ក្រុមហ៊ុនមិនទាន់ចរចាសម្រេចតម្លៃនៅឡេីយ ចាំជួបលេីកទី២ ហើយពេលថ្ងៃប្រជុំនៅសហគមន៏ក្រាំងលាវសាមគ្គី ទីកន្លែងប្រជុំ ស្នាក់ការសហគមន៏ ភូមិក្រាំងលាវឃុំក្រាំងលាវ ស្រុករលាប្អៀរ មានកសិករចូលរួម ២៤នាក់ស្រី១៣នាក់  កសិករក្នុងសហគមន៏ទទួលយល់ព្រមផលិតស្រូវចំណីពូជផ្ការំដួលចំនួន ១០០ ហិកតា សម្រាប់លក់អោយក្រុមហ៊ុន។ ប៉ុន្តែតម្លៃទិញស្រូវពីរសហគមន៏ក្រុមហ៊ុន មិនទាន់ចរចា ចាំជួបលើកទី២។

ចំនួនអ្នកចូលទស្សនា
Flag Counter