ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យជីកសិកម្មនិងថ្នាំកសិកម្មនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងក្នុងគោលបំណង៖ -ណែនាំពីផលប៉ះពាល់ថ្នាំកសិកម្មចំពោះសុខភាពមនុស្សនិងសត្វមានប្រយោជន៍ -ពង្រឹងសមត្ថភាពការគោរពនីតិវិធីច្បាប់ស្តីពីការគ្រប់គ្រងជី និងថ្នាំកសិកម្មដល់អាជីវករ -ពិនិត្យគុណភាពជី និងថ្នាំកសិកម្ម ហើយជាលទ្ធផលសម្រេចបាន:-ត្រួតពិនិត្យបានចំនួន ០៣ដេប៉ូ និងបានធ្វើលិខិតកែតម្រូវបានចំនួន ០១ដេប៉ូ (មិនមានលិខិតអនុញ្ញាតច្បាប់លក់)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម