ចេញផ្សាយ ១៦ មិថុនា ២០២០
317
ថ្ងៃចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅឃុំជៀបស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង: -ពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងជី ថ្នាំកសិកម្មដល់អាជីវករ -ត្រួតពិនិត្យគុណភាពជី ថ្នាំកសិកម្ម-ណែនាំពីផលប៉ះពាល់ថ្នំាកសិកម្មទៅលើសុខភាពមនុស្សនិងសត្វមានប្រយោជន៍ ហើយជាលទ្ធផលសម្រេចបាន:-ត្រួតពិនិត្យបានចំនួន០៣ ដេប៉ូ បានធ្វើលិខិតកែតម្រូវចំនួន០២ដេប៉ូ ( ០១ដេប៉ូដាក់តាំងលក់ថ្នាំកសិកម្មលាយឡំនិងគ្រឿងចំណីអាហារហូបចុក និង០១ដេប៉ូទៀតលក់ជីកសិកម្មមិនមានលិខិតអនុញ្ញាតដោយធ្វើលិខិតកែតម្រូវបញ្ឈប់ការលក់)។