ចេញផ្សាយ ១៦ មិថុនា ២០២០
350
ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការណ៏ជាមួយក្រុមការងារគម្រោងបែងចែកដីសង្គមកិច្ចដើម្បីសេដ្ឋកិច្ច របស់អគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យជ្រើសរើសទីតាំងដាំបន្លែរបស់ប្រជាកសិករនៅភូមិខ្សាច់ស ឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យ និងពិនិត្យចំការឪឡឹក ចំការល្ង ចំការសណ្តែកបាយរបស់កសិករ។
ជាលទ្ឋផល ៖
១_កសិករដាំឪឡឹកចំនួន ៨ហិកតា ជិតបានប្រមូលផលហើយពូជ ស្ថានភាពលូតលាស់ល្អ តែមានដាច់ជួរខ្លះ ដោយសារពេលដាំ មានការរាំងស្ងួត
២_ចុះពិនិត្យចំការសណ្តែកបាយចំនួន ៥ហិកតា របស់ករ ស្ថានដំណាំដុះលូតលាស់ល្អ ។
៣_ចុះពិនិត្យចំការល្ងចំនួន ៦ហិកតា របស់ករ ស្ថានដំណាំដុះលូតលាស់មិនសូវល្អមានការបំផ្លាញពីសត្វដង្កូវ។