មាតិកា
ចុះបោះស្លាកហាមទន្ទ្រានប្រេីប្រាស់ដីក្នុងនាទីព្រៃលិចទឹកដែលត្រូរការពារនៅចំណុចស្ដីដកគងនិងពិនិត្យផ្ទៃដីលិចទឹករងការខូចខាតដោយគ្រឿងចក្រនៅចំណុចបឹងរូងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៧ មិថុនា ២០២០
221

ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី អាជ្ញាធរឃុំពាមឆ្កោក ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក សហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ  មានកំលាំងសរុបចូលរួម ១២នាក់ និងមធ្យោបាយម៉ូតូ០៨ គ្រឿង បានចុះបោះស្លាកហាមទន្ទ្រានប្រេីប្រាស់ដីក្នុងនាទីព្រៃលិចទឹកដែលត្រូរការពារនៅចំណុចស្ដីដកគង ភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ចំនួន០៨ស្លាក និងពិនិត្យផ្ទៃដីលិចទឹករងការខូចខាតដោយគ្រឿងចក្រនៅចំណុចបឹងរូងស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី អស់ប្រមាណ៣ ហិកតា ហើយក្រុមការងារឯកភាពគ្នាមានវិធានការដូចខាងក្រោម៖ -ហាមឃាត់មិនឲ្យគ្រឿងចក្រចូលធ្វើសកម្មភាពនៅតំបន់ខាងលើនេះបន្តទៀត -បន្តការបោះស្លាកហាមឃាត់ការប្រើប្រាស់និងឈូសឆាយដីព្រៃលិចទឹក និង-ស្រាវជ្រាវរកអ្នកប្រព្រឹត្តល្មើសឈូសឆាយដីព្រៃលិចទឹកដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter