ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យការដុះលូតលាស់របស់ដំណាំស្រូវរដូវវស្សា នៅឃុំព្រៃមូល និងឃុំស្រែថ្មី ក្នុងស្រុករលាប្អៀរ តាមការពិនិត្យជាក់ស្តែងឃើញថា ដំណាំស្រូវដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ គ្មានជម្ងឺនិងសត្វល្អិតចង្រៃបំផ្លាញ ហើយនៅឃុំព្រៃមូលដាំដុះបានសរុប ១៦៥០ហិកតា ស្មើ៩៧.០៦%នៃផែនការ ១៧០០ហិកតា ក្នុងនោះ បានព្រោះស្រូវកណ្តាលបានចំនួន ៧៧៥ហិកតា និងព្រោះស្រូវធ្ងន់បានចំនួន ៨៧៥ហិកតា និងឃុំស្រែថ្មី ដាំដុះបានសរុប១៣៣៩ហិកតា ស្មើនិង១០០.៦៨% នៃផែនការ១៣៣០ហិកតា ក្នុងនោះ បានព្រោះស្រូវកណ្តាលបានចំនួន ៦៤៣ហិកតា និងព្រោះស្រូវធ្ងន់បានចំនួន ៦៩៦ហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម