មាតិកា
វេទិវាភាគីអ្នកពាក់ព័ន្ធ (MSP)លើបណ្តុំអាជីវកម្មមាន់ស្រែ នៅភូមិវត្ត ឃុំតាជេសថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
278

ថ្ងៃព្រហស្បតិ៍  ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ការរិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច បានធ្វើវេទិវាភាគីអ្នកពាក់ព័ន្ធ (MSP)លើបណ្តុំអាជីវកម្មមាន់ស្រែ នៅភូមិវត្ត ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការសម្របសម្រួលដោយអ្នកស្រី សុខ ស៊ីណាត មន្ត្រីសម្របសម្រួលផ្នែកទីផ្សារកសិកម្ម ហើយមានសមាសភាពចូលរួមសរុបចំនួន ៤៥នាក់ ក្នុងនោះ មន្រ្តីមន្ទីរកសិកម្មខេត្ត,មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, ក្រុមប្រឹក្សាឃុំ, មេភូមិ, សមាជិកបណ្តុំអាជីវកម្មមាន់ស្រែ, ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ, អ្នកលក់ធាតុចូលកសិកម្ម , អ្នកលក់កូនមាន់ , អ្នកប្រមូលទិញ និងទីប្រឹក្សាASPIRE ក្នុងគោលបំណង៖ ផ្តល់ឳកាសអោយសមាជីកបណ្តុំ ស្គាល់ដៃគូអាជីវកម្មរបស់ខ្លួន បានពិភាក្សា ចចាតម្លៃ ឈានទៅរក ចុះកិច្ចសន្យា រកស៊ីជាមួយគ្នា ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ហើយជាលទ្ឋផល៖ សមាជិកបណ្តុំបានព្រមព្រៀងទទួលយកអ្នកលក់ធាតុចូលកសិកម្ម ឈ្មោះសុខ  ធារ៉ា ដែលទីតាំងនៅផ្សារសាលាលេខ៥(តម្លៃថោកជាងទីផ្សា ពី៥០០៛-២០០០៛ តាមមុខទំនិញ) អ្នកផ្គត់ផ្គង់កូនមាន់ ឈ្មោះ ស៊ីវ ថាវី (កូនមាន់ អាយុ២១ថ្ងៃ ត្រូវចាក់វាក់សាំង រួច ក្នុងតម្លៃ ៤៨០០៛ ក្នុង១ក្បាល) និងអ្នកប្រមូលទិញ  ឈ្មោះមើ  ពះ ទិញក្នុងតំលៃ ១៧ ០០០៛ ក្នុង ១គីឡូក្រាម (មាន់ជើងលឿង ឬខ្មៅ សាច់លឿង មាន រោមជិត)។

ចំនួនអ្នកចូលទស្សនា
Flag Counter