មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៩ មិថុនា ២០២០
226

ថ្ងៃព្រហស្បតិ៍  ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លែងសហការជាមួយសហគមន៍នេសាទផ្លូវទូក  កំលាំងសរុប៧នាក់ មធ្យោបាយកាណូត២គ្រឿង បានចុះប្រតិបត្តិការនៅក្នុងភូមិសាស្រ្តឃំុផ្លូវទូក ចំណុចកោះតាសំ បានប្រទះឃើញបាំងសាច់អួនក្រឡាញិក និងបំផ្លាញ់ចោលនៅនឹងកន្លែង ជាលទ្ធផលសម្រេចបានរួមមាន ៖ រុះរើរបាំងសាច់អួនក្រឡាញឹកចំនួន ៥កន្លែង ប្រវែង ៣៥០ម៉ែត្រ បង្គោល ១៥០ដេីម លបលូ ៥មាត់ លែងកូនត្រីចម្រុះទៅក្នងធម្មជាតិវិញចំនួនត្រី៧គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter