ថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលជលគិរី ដឹកនាំដោយលោក នួន ឬទ្ទី នាយសង្កាត់ជលផលជលគិរី សហការជាមួយ អាជ្ញាធរឃុំពាមឆ្កោក ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក និងសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ កំលាំងសរុប ១១នាក់ បាឡា ០២គ្រឿង បានចុះពិនិត្យការលើកភ្លឺទន្ទ្រានយកដីព្រៃលិចទឹកនៅលើផ្ទៃដីព្រៃឆេះប្រមាណ ៤ហិចតា នៅចំណុចតាគៀតក្រោម ក្នុងភូមិសាស្ត្រ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងក្រោយពីពិនិត្យជាក់ស្ដែងក្រុមការងារបានបោះស្លាកហាមមិនអោយប្រើប្រាស់ដីទំនាបលិចទឹកនេះដាច់ខាត និងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីធ្វើការណែនាំច្បាប់ស្ដីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម