ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាល លើការងារដឹកនាំគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ ដែលមានការចូលពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាល(ព្រៃឈើ-ជលផល) និងការិយាល័យជំនាញចំណុះមន្ទីរ សរុបចំនួន៤១នាក់ ក្នុងគោលបំណង: -បង្ហាញពីរបាយការណ៍លទ្ធផលការដឹកនាំគ្រប់គ្រងរបស់មន្ទីរឆ្នាំ២០១៩ -ជំរុញ និងពង្រឹងបន្ថែមលើការដឹកនាំគ្រប់គ្រង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម