មាតិកា
ចុះជួបសហគមន៍កសិកម្មចំនួន០២ និងបណ្តុំអាជីវកម្មចំនួន០១នៅឃុំស្វាយ,ឃុំកំពង់ត្រឡាច និង ឃុំទឹកហូត
ចេញ​ផ្សាយ ២៥ មិថុនា ២០២០
302

ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ខេត្តនៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយក្រុមហ៊ុនសំណង់បូរីកម្មករ(BKC) បានចុះជួបសហគមន៍កសិកម្មចំនួន០២ និងបណ្តុំអាជីវកម្មចំនួន០១គឺ៖ សហគមន៍កសិកម្មស្វាយមានជ័យស្រ្តីសាមគ្គី ដែលស្ថិតនៅភូមិខ្យាងត្បូង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ, បណ្តុំអាជីវកម្មបន្លែព្រៃគន្លង ដែលត្រៀមចងក្រងជាសហគមន៍កសិកម្មកំពង់ត្រឡាចរុងរឿង ស្ថិតនៅភូមិព្រៃគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និងសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ផ្សព្វផ្សាយពីសកម្មភាពដែលនឹងចុះមក កំណត់ទីតាំងព្រំប្រទល់ផ្ទៃដី ដាំបន្លែរបស់សមាជិក -កំណត់ទីតាំងសម្រាប់ដាក់ដាក់អណ្ដូង ម៉ូទ័របូមទឹក រឺស្រះទឹក, ទីតាំងសាងសង់ផ្ទះសំណាញ់, ការតប្រព័ន្ធភ្លើង និងទំនួលខុសត្រូវក្នុងការប្រើប្រាស់ និងថែរក្សាជំនួយរបស់គម្រោង។*ហើយសូមបញ្ជាក់បន្ថែមពីនេះ នៅក្នុងបណ្តុំអាជីវកម្មព្រៃគន្លងនេះ ក៏មានកសិករឈ្មោះ ពេជ្រ យក់លីម បានដាំបន្លែលើទឹក Hydroponic  យ៉ាងល្អ គួរអោយចាប់អារម្មណ៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter