ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ខណ្ឌរដ្ធបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ម៉ប់ សាម៉ុន នាយរងខណ្ឌរដ្ធបាលជលផលកំពង់ឆ្នាំង បានសហការជាមួយ គណបញ្ជាការឯកភាពរដ្ធបាលស្រុកកំពង់លែង កំលាំងសុប ១៦នាក់ មធ្យោបាយបាឡាស្មាច់ ៤គឿង បានចុះល្បាត ត្រួតពិនិត្យ បទល្មេីសជលផល នៅចំណុចអន្លង់លត ភូមិកំពង់បាចិន ឃំុពោធ៍ ស្រុកំពង់លែងខេត្តកំពង់ឆ្នាំង បានជួបបទល្មេីសនេសាទប្រើដោយឧបករណ៍ លបប្រើស១០០ និងរបាំងសាច់អួនក្រឡាញិក ក្រុមការងារបានឯកភាពគ្នាចុះរេីបំផ្លាញ់ចោលវត្ថុតាងទទួលបានលទ្ធផលខាងក្រោម៖ +របាំងសាច់អួនក្រឡាញឹក ៥កន្លែងប្រវែង ១៩០ម លូសាច់អួនក្រឡាញឹក ១០គ្រឿង +លបប្រើស១០០ ចំនួន50ខ្សែ បង្គោល១៤០ដេីម និងចាក់ត្រីចំរុះ លែងក្នុងធម្មជាតិវិញចំនួន ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម