ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការី បានចុះត្រួតពិនិត្យនិងណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន២កន្លែងគឺ -លោក ឌួង ភិរុណ ចិញ្ចឹមជ្រូកសាច់ចំនួន ១ ០០០ក្បាល និងលោក រ៉េ សុធារី ចិញ្ចឹមជ្រូកសាច់ចំនួន ២ ០០០ក្បាល នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ លើកទឹកចិត្តដល់អ្នកចិញ្ចឹម និងជម្រុញការចិញ្ចឹមសត្វ ក្នុងការផលិតស្បៀងសមស្រមតាមតម្រូវការទីផ្សារ ហើយម្យ៉ាងវិញទៀត ទីផ្សារជ្រូករបស់គាត់លក់ទៅអោយផ្សារព្រែកព្នៅ ផ្សារឧត្តុង្គ ផ្សារសាលាលេខប្រាំ និងផ្សារលើកំពង់ឆ្នាំង ហើយចំពោះតម្លៃជ្រូករស់ក្នុង១គីឡូក្រាម តម្លៃ១៣ ០០០រៀល ចំនែកឯកសិករ បាននាំគ្នាងាកមករកការចិញ្ចឹមជ្រូកច្រើនគួរអោយកត់សំគាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម