មាតិកា
ចុុះពិនិត្យការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំបន្លែគ្រប់មុខ​នៅស្រុករលាប្អៀរថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៧ មិថុនា ២០២០
280

ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ នៅស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលទឹកភ្លៀង បរិមាណ ៣១៩មីលីម៉ែត្រ យោងតាមរបាយកាណ៍របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុករលាប្អៀរ ចំនែកឯការងារបង្កបង្កើនផលដំណាំស្រូវវិញ អនុវត្តបាន ២៨  ១០៥ហិកតា ស្មេីនឹង ៩៧.៥៩ភាគរយ នៃផែនការ ២៨ ៨០០ហិចតា ក្នុងនោះ៖ ស្រូវស្រាលបង្កើនរដូវ អនុវត្តបាន ចំនួន ១៧០ហិកតា, ស្រូវកណ្តាលអនុវត្តបានចំនួន ១៤ ២៥៩ហិកតា និងស្រូវធ្ងន់អនុវត្តបានចំនួន ១៣ ៦៧៦ហិកតា តាមការអង្កេតជាក់ស្តែងឃើញថា ស្ថានភាពលូតលាស់នៃដំណាំស្រូវ មានសភាពល្អ ពុំមានជម្ងឺ និងសត្វល្អិតឬកត្តាចង្រៃផ្សេងៗមកបំផ្លិតបំផ្លាញទេ និងកសិករភាគច្រើនកំពុងមមាញឹកបាចជីបំប៉នស្រូវ។ ចំពោះដំណាំបន្លែគ្រប់មុខ អនុវត្តបានចំនួន ៤៣៥ហិកតា នៅក្នុងស្រុករលាប្អៀរ ប៉ុន្តែនិយាយពីតម្លៃទីផ្សារវិញ លក់បានតម្លៃថ្លៃគួរសម ដោយក្នុង១គីឡូក្រាម លក់បានចន្លោះពី ៣ ០០០រៀល ទៅ៦ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter