ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម ដឹកនាំដោយលោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការណ៏ជាមួយមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកសាមគ្គីមានជ័យ និងភ្នាក់ផ្សព្វផ្សាយឃុំ រួមជាមួយអាជ្ញាធរភូមិឃុំ បានប្រគល់សម្ភារចិញ្ចឹមមាន់ដល់ក្រុមកសិករការរៀនសូត្រពីកសិករទៅកសិករ(Famer to Famer) ចំនួន ១៨នាក់ នៅឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ដើម្បីជំរុញសកម្មមភាពការរៀនសូត្រពីកសិករទៅកសិករអោយកាន់តែប្រសើឡើង និង-លើកទឹកចិត្តដល់កសិករគ្រូក្នុងការចិញ្ចឹមនិងផ្សព្វផ្សាយបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម