មាតិកា
ចុះពិនិត្យតាមដានការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅឃុំពាម ឃុំស្វាយជុក និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
ចេញ​ផ្សាយ ០១ កក្កដា ២០២០
361

ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យតាមដានការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សានៅឃុំពាម ឃុំស្វាយជុក និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលតាមការចុះពិនិត្យជាក់ស្តែងឃើញថា៖ ឃុំពាមអនុវត្តបានចំនួនសរុបប្រមាណ ១ ៧៦៨ ហិកតា ស្មើនឹង៨២.៧៧% ឃុំស្វាយជុកអនុវត្តបានចំនួនសរុបប្រមាណ ២ ១៨១ហិកតា ស្មើនឹង៩៦.៩៣% និងឃុំស្វាយអនុវត្តបានចំនួនសរុបប្រមាណ ១ ៩២០ហិកតា ស្មើនឹង៩៥.៤៣% ហើយស្ថាភាពដំណាំស្រូវដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ និងពុំមានការយាយីពីកត្តាចង្រៃអ្វីឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter