ចេញផ្សាយ ០២ កក្កដា ២០២០
192
ថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ-ជលផល) ការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង-ស្រុកទាំងអស់ទូទាំងខេត្ត សរុបចំនួន ៤៩នាក់ ក្នុងគោលបំណង៖ ពិនិត្យមើលរបាយការណ៍វឌ្ឍនភាព ផ្សព្វផ្សាយលិខិត សេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅបន្ត។ ជាលទ្ធផលរបាយការណ៍រយៈពេល៦ខែដើមឆ្នាំ២០២០ទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០គឺ៖
១-ស្ថានភាពទឹកភ្លៀងធ្លាក់ពីដើមឆ្នាំ ទទួលបានចំនួន ៣១៦,៥០មម បើធៀបទៅនឹងឆ្នាំមុនទាបជាងចំនួន ៨១,៨៨មម។
២-ការងារបង្កបង្កើនផលដំណាំស្រូវអនុវត្តបានសរុប ៦៩ ៥៧៧ហិកតាសើ្មនិង៥៧,០៣%នៃផែនការ ១២២ ០០០ហិកតា,បើធៀបទៅឆ្នាំមុនរយៈពេលដូចគ្នាទាបជាងចំនួន ៤ ៩៦១ហិកតា ក្នុងនោះមាន(ស្រូវស្រាល ៧ ៧៩៥ហិកតា, ស្រូវកណ្តាល ២៥ ៣៨៧ហិកតា និងស្រូវធ្ងន់ ៣៦ ៣៩៥ហិកតា) ហើយដំណាំស្បៀងរួមផ្សំនិងដំណាំឧស្សាហកម្មរដូវវស្សាអនុវត្តបានចំនួន ៤ ៧២៤ហិកតាស្មើនិង ៦២,១៦%នៃផែនការ ៧ ៦០០ហិកតា។
៣-ចំពោះការចិញ្ចឹមសត្វ (ជ្រូក មាន ២៦កសិដ្ឋាន មានសត្វជ្រូកចំនួន ៣០ ៧៧២ក្បាល, មាន់មាន ១៤កសិដ្ឋានមានសត្វមាន់សរុប ២៨៩ ០០០ក្បាល, ទា មាន ០៥កសិដ្ឋាន មានសត្វទាសរុប ៥៣ ០០០ក្បាល)។
ចំនែកឯតម្លៃទីផ្សារបន្លែ និងសត្វ(គោ ជ្រូក មាន់) ទូទាំងខេត្តកំពង់ឆ្នាំង មានតម្លៃល្អប្រសើរអាចទទួលយកបាន ដែលធ្វើអោយកសិករ ទទួលបានប្រាក់ចំណូលច្រើនជាងមុន។