ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី សៅ ណារិន នាយរងសង្កាត់ក្រាំងស្គារ បានចូលរួមដាំដើមឈើចំនួន៥ទីតាំង នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ -ទីតាំងទី០១ដាំនៅសហគមន៍ទួលសំរោង ក្រញ៉ូងចំនួន៣០០ដើម -ទីតាំងទី០២ដាំនៅមណ្ឌលសុខភាពក្រាំងស្គារចំនួន៥០ដើម -ទីតាំងទី០៣ដាំនៅវត្តត្រពាំងម្លូ ចំនួន៥០ដើម -ទីតាំងទី០៤ដាំសាលាបឋមសិក្សាក្រាំងស្គារចំនួន១០០ដើម និង-ទីតាំងទី០៥ដាំនៅសាលាស្ថានីយ៍ក្រាំងស្គារ ចំនួន៥០ដើម ដោយមានការចូលរួមឧបត្ថម្ភកូនឈើពីអង្គការ AEC សរុបចំនួនកូនឈើ៥៥០ដើម ដែលមានអ្នកចូលរួម ចំនួន២៧នាក់ ស្រី ២០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម