ថ្ងៃចន្ទ ០៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មានរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ ការរៀនសូត្រ និងផ្តល់បទពិសោធន៍ដែលកសិករទទួលបានជោគជ័យ ដែលរៀបចំដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានដឹកនាំកសិករចំនួនសរុប ៥៩នាក់ ស្រី៤២នាក់របស់គម្រោងបែងចែកដីសម្បានទានសង្កមកិច្ច( LASED II) ដោយផ្តោតជាសំខាន់ទៅលើបទពិសោធន៍ស្តីពី បច្ចេកទេសដាំដុះដំណាំបន្លែ និងការចិញ្ចឹមមាន់ នៅស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេសកសិកម្មថ្មី សម្រាប់ប្រកបរបរកសិកម្ម ដាំបន្លែសុវត្ថិភាព និងចិញ្ចឹមមាន់ ក្នុងការលើកកំពស់ជីវភាពកសិករ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺ Covid-19 និងបង្កើនការផលិតអោយសមស្របតាមតម្រូវការទីផ្សារ។ លទ្ធផលសម្រេចបាន៖ កសិកដែលបានចូលរួមទាំងអស់ទទួលបានចំណេះដឹងបន្ថែមទៅលើបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់បែបជីវសុវត្ថិភាព និងប្រជុំពិភាក្សាចចារតម្លៃរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងកសិករ ដោយព្រមព្រៀងគ្នាបញ្ចុះតម្លៃរាល់មុខទំនិញចំនួន៥% ជូនសមាជិកបណ្ដុំអាជីវកម្មបន្លែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម