ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួម ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ, សហគមន៍នេសាទភូមិស្វាយរំពាសែនជ័យនិងសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ ប្រើប្រាស់កម្លាំងសរុប១១នាក់ មធ្យោបាយបាឡា ០៤គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូសាច់អួននិងរបាំងលូស្បៃមុងនៅចំណុចបឹងផ្សោត ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ច យើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងទទួលបានលទ្ធផល៖ -របាំងស្បៃមុង០៨កន្លែង ប្រវែង២០០ម លូស្បៃមុងចំនួន០៨មាត់ និង-របាំងសាច់អួន០៤កន្លែង ប្រវែង២០០ ម លូសាច់អួនចំនួន០៨មាត់ បង្គោល ចំនួន ៤៥០ដេីម និងចាក់លែងត្រីចម្រុះក្នុងធម្មជាតិវិញចំនួន២០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម