មាតិកា
វេទិការពហុភាគីពាក់ព័ន្ធ ជាមួយបណ្តុំអាជីវកម្មចិញ្ចឹមត្រី ដែលស្ថិតនៅឃុំកំពង់ត្រឡាចលេីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ កក្កដា ២០២០
293

ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ​ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ថ្នាក់ខេត្ត បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធ ជាមួយបណ្តុំអាជីវកម្មចិញ្ចឹមត្រី ដែលស្ថិតនៅឃុំកំពង់ត្រឡាចលេី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឌបាលជលផល ដែលមានការចូលរួមដោយមន្រ្ដីសង្កាត់ជលផល  មន្រ្ដីទទួលបន្ទុកទីផ្សារនៃមន្ទីរកសិកម្ម ក្រុមប្រឹក្សាឃំុ លោកមេភូមិ សមាជិកបណ្ដុំ និងទីប្រឹក្សាកម្មវិធីASPIRE សរុបចំនួន ៨១នាក់ ស្រី១១នាក់ ក្នុងគោលបំណង៖ -បង្កើតផែនការអាជីវកម្ម និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារ និង-មានការសម្របសម្រួលដើម្បីឈានទៅរកការចុះកិច្ចសន្យាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងន័យជំរុញការងារចិញ្ចឹមត្រីឱ្យសមស្របទៅតាមតម្រូវការទីផ្សារ ជាលទ្ធផល៖​ -កសិករជាអ្នកផលិតក្នុងបណ្ដុំមានការឯកភាពគ្នាបានព្រមព្រៀងទទួលអ្នកលក់ធាតុចូលកសិកម្មឈ្មោះ ម៉ាត់ ផាស៊ី ដែលមានដេប៉ូ ធំក្នុងឃំុដោយមានការបញ្ចុះតម្លៃចំណីពី ២០០០រៀល ទៅ៣០០០រៀល និងថ្នាំរំលាយអាហារត្រី ចុះតម្លៃ១០% រីឯកូនអណ្ដែងស្រែមួយគីឡូ ស្មើ ២០០ក្បាល មានតម្លៃ ២៣ ០០០រៀល ពូជត្រីប្រា ៧លី មួយក្បាលមានតម្លៃ ៧៥រៀល (ការទិញចាប់ពី២ម៉ឺនក្បាល ដឹកជញ្ចូនដល់កន្លែងអ្នកផលិត)។  ចំណែកឯអ្នកទទួលទិញត្រីសាច់ សិ្ថតក្នុងភូមិព្រែក គន្លង មានឈ្មោះ ហុី ឃ្លី ទទួលទិញត្រីអណ្ដែងនិងត្រីប្រា ក្នុងតម្លៃ ៥ ២០០រៀលគីឡូក្រាម ឱ្យលើសថ្លៃពីទីផ្សារ ២០០រៀល និងប្រែប្រួលតាមទីផ្សារ  ក្នុងការចរចារបន្ថែមទៀត ចំពោះបរិមាណក្នុងការទិញជាប្រចាំ១០០គីឡូក្រាម/ថ្ងៃ កិច្ចសន្យានេះមានរយៈពេល៣ខែម្ដង។ អ្នកទទួលទិញម្នាក់ទៀតស្ថិតក្នុងភូមិកំពង់ត្រឡាចមានឈ្មោះ សុះ ម៉ាត់សា ទទួលទិញត្រីអណ្ដែង  និងត្រីប្រាក្នុងតម្លៃ៥ ៤០០រៀល/គីឡូក្រាម លើសពីតម្លៃទីផ្សារ ៤០០រៀល ទៅ ៥០០រៀល និងប្រែប្រួលទៅតាមទីផ្សារព្រមទាំងការចរចារបន្ថែមទៀត  ក្នុងនោះផងដែលបរិមាណដែលត្រូវទិញជាប្រចាំ៥០០គក្រ/ថ្ងៃ ការ ព្រមព្រៀងក្នុងកិច្ចសន្យានេះមានរយៈពេល៣ខែម្ដង និងត្រូវធ្វើការចរចារបន្តទៀតក្នុងខែបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter