ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទាន(ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក) ដល់កសិករចិញ្ចឹមត្រី មាន់ ទា និងដំណាំបន្លែ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងសហគមន៍កសិកម្ម នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយឯកឧត្ដម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្ដម អម សុភា អភិបាលរងខេត្ត ដែលមានអ្នកចួលរួមពីរដ្ឋបាលជលផល ឯកឧត្ដម លោកជំទាវ តំណាងអគ្គនាយកដ្ឋានសិកម្ម មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជីវករ វារីវប្បករ និងសហគមន៍កសិកម្ម សរុបចំនួន ១៥៥នាក់ ក្នុងគោលបំណង៖ ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។ ឆ្លៀសឪកាសពេលនោះ លោកប្រធានមន្ទីរ និងសហការី បានជូនដំណើរឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះពិនិត្យមើលការដាំដុះស្លឹកខ្ទឹម និងបន្លែចំរុះរបស់បងប្អូនសហគមន៍កសិកម្ម នៅឃុំទឹកហូត ស្រុករលាប្អៀរ និងការចញ្ចឹមត្រី នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហើយឯកឧត្តម បានលើកទឹកចិត្តដល់បងប្អូនសហគមន៍កសិកម្មពង្រីកការដាំដុះអោយបានច្រើនដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារអោយបានជានិរន្ត។ ដោយឡែកក្នុងករណីបងប្អូនមានតម្រូវការឥណទានដើម្បីពង្រីកការដាំដុះ និងចញ្ចឹម បងប្អូនអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម