មាតិកា
ប្រជុំផ្សព្វផ្សាយស្តីពីគោលគំនិតនៃបង្កើតសហគមន៍កសិកម្ម (វគ្គ1)នៅភូមិចោងម៉ោងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កក្កដា ២០២០
239

ថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំផ្សព្វផ្សាយស្តីពីគោលគំនិតនៃបង្កើតសហគមន៍កសិកម្ម (វគ្គ1) ដោយសហការណ៍ជាមួយមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ(FIDR) នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ២៥នាក់ (ស្រី១៥នាក់) ក្នុងគោលបំណង៖-ដើម្បីលើកកម្ពស់អំណាចចរចារទីផ្សាររបស់ប្រជាកសិករ -ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មកសិកម្មរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម -ដើម្បីផលិត ផលិតផល ឬផ្តល់សេវាកម្មដែលកសិករម្នាក់ៗមិនអាចធ្វើបាន -ដើម្បីទទួលបានទីផ្សារឬពង្រីកឱកាសទីផ្សារកសិផលរបស់ប្រជាកសិករ ដើម្បីលើកកម្ពស់គុណភាពកសិផល ឬផលិតផលរបស់ប្រជាកសិករ និងដើម្បីបង្កើនប្រាក់ចំណូលគ្រួសាររបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter