មាតិកា
ចុះពិនិត្យការការងារបង្កបង្កើនផលដំណាំស្រូវបង្កើនរដូវ និងដំណាំបន្លែ(ខ្ទឹមស្លឹក) នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
302

​ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញចុះពិនិត្យការការងារបង្កបង្កើនផលដំណាំស្រូវបង្កើនរដូវ និងដំណាំបន្លែ(ខ្ទឹមស្លឹក) នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលអមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុករលាប្អៀរ ដោយ៖ -កម្មវិធីទី១: ឯកឧត្តមអញ្ជើញចុះពិនិត្យការការងារបង្កបង្កើនផលដំណាំស្រូវបង្កើនរដូវ នៅភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមការពិនិត្យជាក់ស្តែង ស្រូវបង្កើនរដូវជិតប្រមូលផលនៅសប្តាហ៍ក្រោយប្រហែលចំនួន២៥ហិកតា ហើយលក់បានតម្លៃ៩៥០រៀល ទៅ១ ០០០រៀល ក្នុង១គីឡូក្រាម ហើយស្ថានភាពស្រូវល្អធម្មតា ពុំមានសត្ចល្អិតចង្រៃមកបំផ្លាញទេ។ -កម្មវិធីទី២: ឯកឧត្តមបានបន្តអញ្ជើញចុះពិនិត្យការងារដាំដុះដំណាំបន្លែ(ខ្ទឹមស្លឹក) បណ្ដុំអាជីវកម្មនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានចំនួកសិករចូលរួមប្រមាណ២៥គ្រួសារ ដោយបច្ចុប្បន្នសមាជិកបណ្ដុំមានចំនួន៥៤គ្រួសារ សមាជិកដែលបានដាំដុះចំនួន៣០គ្រួសារ ចំនួនផ្ទៃដី៩ហិកតានៃផ្ទៃដីសរុប១៦ហិកតា ហើយកសិករខ្លះបានប្រមូលផលលក់បានតម្លៃ៥ ០០០រៀល ក្នុង១គីឡូក្រាម និងកសិករមានការពេញចិត្តចំពោះទីផ្សារបច្ចុប្បន្ន អាចអោយពួកគាត់បានប្រាក់ចំណេញច្រើនទាំងនេះក៍ដោយសាមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែយកចិត្តទុកដាក់ទាំងបច្ចេកទេសនិងសម្ភារ:មួយចំនួនផងដែរ។ *ក្នុងគោលបំណង៖ ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ, ណែនាំអោយប្រជាពលរដ្ឋចេះការពារខ្លួនធ្វើយ៉ាងមិចអោយជៀសផុតពីការឆ្លងរាតត្បាតពីជម្ងឺCovid-19, ជម្រុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អោយខិតខំប្រឹងប្រែងដាំដុះ និងពង្រីកការដាំដុះបន្ថែមទៀត ដើម្បីរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ ព្រមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារអោយប្រសើរឡើង នាពេលការឆ្លងរាតល្បាតនៃជម្ងឺCovid-19បច្ចុប្បន្ន*។

ចំនួនអ្នកចូលទស្សនា
Flag Counter