មាតិកា
ប្រជុំណែនាំ និងផ្តល់ទុនគាំទ្រផលិតកម្ម ២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ជាលួងមានជ័យនៅឃុំពន្លៃថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
297

ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២០ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ស្រុកបរិបូណ៌ បានប្រជុំណែនាំ និងផ្តល់ទុនគាំទ្រផលិតកម្ម ២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ជាលួងមានជ័យនៅឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលការសម្របសម្រួលដោយអ្នកស្រី សុខ ស៊ីណាត មន្ត្រីទីផ្សារកសិកម្ម ដែលមានអ្នកចូលរួមពីក្រុមប្រឹក្សាឃុំពន្លៃ ការរិយាល័យ កសិកម្មធនធាន ធម្មជាតិនិងបរិស្ថាន ភ្នាក់ផ្សព្វផ្សាយឃុំ មន្រ្តីទីផ្សារ ទីប្រឹក្សាកម្មវិធី ASPIRE សមាជិកបណ្តុំអាជីវកម្មសរុបចំនួន ៤៨នាក់ ស្រី ៣៥នាក់ ក្នុងគោលបំណង ប្រគល់ធាតុចូលកសិកម្ម(កូនមាន់២១ថ្ងៃ ទ្រុង ស្នូកទឹកនិងចំណីថ្នាំសំលាប់មេរោគ ថ្នាំវីតាមីន ចំណីកូនមាន់) ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ តាមកិច្ចសន្យា និងជម្រុញការផលិតរបស់កសិករបន្ថែមទៀត ដើម្បីចូលរួមចំនែកនិងការឆ្លើយតបក្នុងការផលិតស្បៀងអោយសមស្របតាមតម្រូវការទីផ្សារ នាពេលជម្ងឺCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter