មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទនៅចំណុចទួលស្វាដេក និងភូមិក្រចាប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ កក្កដា ២០២០
442

ថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទភូមិស្វាយរំពាសែនជ័យ និងសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យដឹកនាំដោយលោក នួន ឬទ្ធី នាយសង្កាត់រដ្ឋបាលជលផលជលគិរី កម្លាំងសរុប០៧នាក់ និងមធ្យោបាយ បាឡា ២គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូសាច់អួននៅចំណុចទួលស្វាដេក (កន្លែងអភិរក្សជលផលបឹងផ្សោត) ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែង និងសង្កាត់រដ្ឋបាលជលផលបរិបូណ៌ កម្លាំងសរុប ០៤ នាក់ និងមធ្យោបាយកាណូត ០១ គ្រឿងបានចុះប្រតិបត្តិការ រុះរេីបំផ្លាញចោលបទល្មេីសរបាំងស្បៃមុងនៅចំណុចក្រចាប់ដែលស្ថិតក្នុងភូមិសាស្ត្រភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ជាលទ្ធផលរុះរេីបំផ្លាញចោលនៅនឹងកន្លែង ទទួលបានលទ្ធផលខាងក្រោម៖ -រុះរើរបាំងស្បៃមុងចំនួន ០៥ កន្លែង ស្មើនឹងប្រវែង ២០០ ម៉ែត្រ លបលូចំនួន ០៥មាត់ បង្គោល ១០០ ដេីម -រុះរើរបាំងសាច់អួនក្រឡាញឹកចំនួន ០៤កន្លែង ស្មើនឹងប្រវែង ៨០ម លូសាច់អួនចំនួន ០៤មាត់ បង្គោលចំនួន១៥០ដេីម និង ចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter