មាតិកា
ប្រជុំណែនាំ និងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់សេដ្ឋីមានជ័យ នៅឃុំសេដ្ឋីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
228

តាមការរាយការណ៍របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសាមគ្គីមានជ័យ នៅថ្ងៃព្រហស្បតិ៍ ​១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសាមគ្គីមានជ័យ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានប្រជុំណែនាំ និងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់សេដ្ឋីមានជ័យ ក្រោមអធិបតីភាពដោយអភិបាលរងស្រុកសាមគ្គីមានជ័យ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំសេដ្ឋី មន្រ្តីការរិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន មន្រ្តីសម្របសម្រួលឃុំ សរុបចំនួន ៥៣នាក់ នាក់ស្រ្តី ៨នាក់ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ តាមកិច្ចសន្យា ដោយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ចំនួន ៥០នាក់ បានទទួលកូនមាន់ ២១ថ្ងៃ ស្នូកទឹកនិងស្នូកចំណី ចំណីកូនមាន់និងថ្នាំវិតាមីន ដើម្បីជម្រុញ និងលើកទឹកចិត្តកសិករក្នុងការចិញ្ចឹមមាន់ ព្រមទាំងរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងអំឡុងពេលមានជម្ងឺរាតល្បាតCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter