មាតិកា
ប្រជុំណែនាំ និងចែកពូជបន្លែព្រមទាំងថ្នាំកសិកម្មដល់ណ្ដុំអាជីវកម្មផលិតបន្លែនៅឃុំពាម និងឃុំឈានឡើងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ កក្កដា ២០២០
287

តាមការរាយការណ៍របស់ការិយាល័យផ្សព្វផ្សាយកសិកម្មនៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម ដែលគាំទ្រដោយគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២( LASED II ) បានប្រជុំណែនាំ និងចែកពូជបន្លែព្រមទាំងថ្នាំកសិកម្មដល់ណ្ដុំអាជីវកម្មផលិតបន្លែ ក្រោមការដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅភូមិសំបុកគ្រាល ភូមិខ្សាច់ស ឃុំក្រាំងល្វា ភូមិសុខសែនជ័យ ឃុំពាម និងភូមិគីរីអភិវឌ្ឍ ឃុំឈានឡើង ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន២(LASED II) របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរភូមិ-​ឃុំ និងកសិករ សរុបចំនួន ១៤៨នាក់ ក្នុងគោលបំណង៖ ប្រគល់ធាតុចូលកសិកម្មគាំទ្រដល់សមាជិកបណ្ដុំអាជីវកម្មបន្លែតាមកិច្ចសន្យាដោយសមាជិកបណ្ដុំអាជីវកម្មម្នាក់ៗបានទទួលកំបោរ១បាវ ពូជមាន ស្ពៃក្រញាញ់ ស្ពៃខៀវ ស្ពៃតឿ ត្រសក់ សណ្ដែកគួរ ឆៃថាវនិងថ្នាំផ្សិត  ប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំបណ្ដុំអាជីវកម្មបន្លែ តាមកិច្ចសន្យា ដោយសមាជិកបណ្ដុំអាជីវកម្មបន្លែចំនួន ១៤១នាក់ បានទទួលកំបោរ១បាវ ពូជមាន ស្ពៃក្រញាញ់ ស្ពៃខៀវ ស្ពៃតឿ ត្រសក់ សណ្ដែកកួរ ឆៃថាវ និងថ្នាំផ្សិត ដើម្បីជម្រុញ និងលើកទឹកចិត្តកសិករក្នុងការដាំដុះដំណាំ ព្រមទាំងរួមចំនែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និងអោយសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងអំឡុងពេលមានជម្ងឺរាតល្បាតCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter