ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផលផ្សាឆ្នាំង រួមជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លែង ប្រើប្រាស់កំលាំង ១០នាក់ និងមធ្យោបាយកាណូត ០៣គ្រឿង បានចុះប្រតិប្បត្តិការក្នុងភូមិសាស្រ្ត ឃុំប្រឡាយ មាស ភូមិអណ្លង់កញ្ចុះ ចំណុចកោះដូនសុខ ក្បាលកោះចោរ ព្រែកសាយ និង បង្គោលកី បានប្រទះឃើញ និងបានធ្វើការរុះរេីរបាំងសាច់អួនកាត់ព្រែក និងរបាំងសាច់អួនក្រឡាញឹក ដោយបំផ្លាញចោលនៅនឹងកន្លែងទទួលបានលទ្ធផលដូចខាងក្រោមរបាំងសាច់អួនកាត់ព្រែកចំនួន០៣ កន្លែង ស្មើនឹងប្រវែង ២០០ម៉ែត្រ និងរបាំងសាច់អួនក្រឡាញឹក៨កន្លែង ២៥០ម៉ែត្រ បង្គោល ចំនួន១៩០ដេីម លបលូ ១៥គ្រឿង និងលែងត្រីចម្រុះក្នុងដែននេសាទវិញ ២០គីឡូក្រាម៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម