មាតិកា
ប្រជុំណែនាំ នឹងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មខ្លុងពពកផលិតមាន់ស្រែមានជ័យថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ សីហា ២០២០
334

ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ស្រុកទឹកផុស ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានប្រជុំណែនាំ នឹងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មខ្លុងពពកផលិតមាន់ស្រែមានជ័យ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំលោកទីប្រឹក្សាកម្មវិធី មេភូមិ និងមន្រី្តថ្នាក់ស្រុកមន្រ្តីសម្របសម្រួលសរុបចំនួន ៤៩នាក់ ស្រី២១នាក់ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ប្រគល់ធាតុចូលកសិកម្ម ចំណី ថ្នាំព្យាបាល វីតាមីន ថ្នាំទំលាក់ព្រូ ថ្នាំសំលាប់មេរោគ សំណាញ់ កូនមាន់អាយុ២១ថ្ងៃជូនដល់កសិករក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ចំនួន ៤៣គ្រួសាតាមកិច្ចសន្យា ដើម្បីជំរុញនិងលើកទឹកចិត្តក្នុងការចិញ្ចឹមមាន់បង្កើនជីវភាពគ្រួសាព្រមទាំងរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងអំឡុងពេលមានវិបត្តិជម្ងឺរាតល្បាតCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter