ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ហុងស្រេង នាយរងខណ្ឌ បានសហការជាមួយរដ្ឋបាលជលផល បានចុះពិនិត្យកសិករផលិតពូជត្រីអណ្តែង និងកង្កែប ចំនួន ៤គ្រួសារ សម្រាប់គម្រោងវារីវប្បកម្មបន្ទាន់ ដែលមានអ្នកចូលរួមសរុប ចំនួន ០៨នាក់ នៅឃុំស្វាយជ្រុំ ឃុំទឹកហូត ឃុំរលាប្អៀរ និងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកពង់ឆ្នាំង ក្នុងគោលបណង ជម្រុញ និងលើកទឹកចិត្តកសិករ ក្នុងការចិញ្ចឹមត្រី-កង្កែប ពង្រីកបន្ថែមទៀត ដើម្បីរួមចំនែកក្នុងការផលិតស្បៀងសម្រាប់បរិភោគក្នុងគ្រួសារ និងអោយសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាជម្ងឺកូវីដ-១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម