មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភ្នាក់ងារសុខភាពសត្វភូមិ នៅភូមិត្រពាំងក្របៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ០៧ សីហា ២០២០
286

ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យ សហការណ៍ជាមួយអង្គការ គម្រោងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ(FIDR) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងភ្នាក់ងារសុខភាពសត្វភូមិ នៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួម ២៦នាក់ ស្រី៥នាក់ ក្នុងគោលបំណង៖ -រំលឹកពីតួនាទីភារកិច្ចរបស់ពេទ្យសត្វភូមិ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអោយភ្នាក់ងារសុខភាពសត្វភូមិចេះវិធីការពារ ថែទាំនិងព្យាបាលសត្វកាន់តែច្បាស់ថែមទៀត ក្នុងការចូលរួមចំនែកកាត់បន្ថយចំនួនសត្វឈឺ ដើម្បីជួយបង្កើនក្នុងការផលិតស្បៀងសម្រាប់បរិភោគក្នុងគ្រួសារ និងអោយសមស្របតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច ដោយសារបញ្ហាជម្ងឺCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter