មាតិកា
ប្រជុំណែនាំ និងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ នៅឃុំពោធិ៍ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ សីហា ២០២០
229

ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានប្រជុំណែនាំ និងគាំទ្រទុនផលិតកម្ម២០% ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំពោធិ៍ មន្រ្តីការរិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន មន្រ្តីសម្របសម្រួលឃុំ ទីប្រឹក្សាថ្នាក់ខេត្ត មន្រ្តីទីផ្សារថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុបចំនួន ៥៣នាក់ ស្រ្តី ២៧នាក់ នៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង  ក្នុងគោលបំណង៖ ប្រគល់ធាតុចូលកសិកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ តាមកិច្ចសន្យា ដោយសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ចំនួន ៤៥នាក់ បានទទួល ស្នូកទឹក ស្នូកចំណី ចំណីមាន់សាច់ ទ្រុងដាក់កូនមាន់ និងថ្នាំវីតាមីន ដើម្បីជម្រុញ និងលើកទឹកចិត្តកសិករក្នុងការចិញ្ចឹមមាន់ ព្រមទាំងរួមចំនែកក្នុងការផលិតស្បៀងអោយសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺរាតល្បាតCovid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter